ជាប្រវត្តិសាស្ត្រពិភពលោក បាល់ទាត់​នារី៖ ខេត្ត​បាត់ដំបង បំបាក់​ខេត្ត​រតនគិរី ចាស់​ដៃ ៣០-០

កីឡាបាល់ទាត់ជាកីឡាមួយដែលពេញនិយមជាជាងនៅលើសកលលោក ហើយកីឡានេះត្រូវបានគេចាត់ទុកជាកីឡាដែលជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំនោមកីឡាទាំងអស់។

វាមិនមែនជារឿងងាយស្រួលនោះទេដែលក្រុមកីឡាករបាល់ទាត់ត្រូវរកគ្រាប់ដើម្បីស៊ុតបញ្ចូលទី ចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ។ ប៉ុន្តែសំរាប់ប្រទេសកម្ពុជាយើងវិញ មានលទ្ធផលមួយដែលគួរអោយភ្ញាក់ផ្អើរមែនទែន។

ក្រុម​កីឡា​បាល់ទាត់​នារី​ខេត្ត​បាត់ដំបង បាន​លត់​ក្រុម​បាល់ទាត់​នារី​ខេត្ត​រតនគិរី ដោយ​លទ្ធផល ៣០-០ ​ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស ដែល​ចាប់ផ្ដើម​ពីថ្ងៃទី២៦ ខែ​កញ្ញា ដល់​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ខេត្ត​កំពង់ចាម។

Leave a Reply

Your email address will not be published. Required fields are marked *