ជម្លោះឈានទៅដល់ទាញកាំបិតកាប់ ៣កាំបិត រងរបួសធ្ងន់

កំពង់ស្ពឺ ៖ ករណីបង្កហឹង្សា ឈានដល់ការកាប់ជនរង គ្រោះ ដោយប្រើកាំបិតផ្គាក់ ស្ទើស្លាប់ស្ទើរស់
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០ ៥០នាទី ករណីហឹង្សាបង្កឡើងដោយជនសង្ស័យ ឈ្មោះ សូត្រ ធន ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិថ្មី
ឃុំតាំងសំរោង ស្រុកភ្នំស្រួច បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះឈ្មោះ ខុន រិទ្ធី ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នាចំនួន ០៣ កាំបិតរង របួសធ្ងន់ ផ្នែកខ្នងខាងក្រោយ ហើយត្រូវបាន បងប្អូន បញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
ជនសង្ស័យ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកភ្នំស្រួច កសាងសំណុំរឿង ចាត់ការតាម នីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *