សម្ភារនិយម​អាច​ធ្វើ​ឲ្យ​ខូច​ ចំណង​អា​ពាហ៍​ពិ​ពាហ៍​​


យោងតាមការសិក្សាថ្មីមួយដែលបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិប័ត្រ American Journal of Couple & Relationship Therapy សម្ភារ និយមអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍។ លទ្ធផលលើកនេះក្រុមអ្នកស្រាវជ្រាវបានប្រមូលបញ្ជីសំណួររង្វាយតម្លៃទំនាក់ទំនងតាមអនឡាញណីគូស្វាមីភរិយាសហរដ្ឋអាមេរិក១.៧៣៤នាក់។ បញ្ជីសំណួរគ្របដណ្តប់ទៅលើប្រធានបទស្តីអំពីសេចក្តីរីករាយក្នុងវ័យមានគ្រួសារ ជម្លោះ ទំនាក់ទំនងរវាងប្តីនិងប្រពន្ធក៏ដូចជាភាពលំនឹងជីវិតអាពាហ៍ពិពាហ៍។

ជាលទ្ធផលគេរកឃើញថា ប្តីប្រពន្ធដែលមិនសម្ភារនិយមសេចក្តីរីករាយក្នុងវ័យមានគ្រួសារ ជម្លោះ ទំនាក់ទំនងរវាងប្តីនិងប្រពន្ធក៏ដូចជាភាពលំនឹងជីវិតអាពាហ៍ពិពាហ៍ របស់ពួកគេល្អប្រសើរជាង ប្តីប្រពន្ធសម្ភារនិយមពី១០ទៅ ១៥ភាគរយ។ អ្នកដឹកនាំការស្រាវជ្រាវលោកសាស្ត្រាចារ្យជេសុន ខារ៉ូលមកពីសាកលវិទ្យាល័យ Brigham Young University សហរដ្ឋអាមេរិកបាននិយាយថា៖ «អ្វីដែលយើងរកឃើញជាផ្នែកមួយដែលថា សម្ភារនិយម នឹងអាច បំផ្លាញជីវិតអាពាហ៍ពិពាហ៍បាន»។

លោកបានបន្ថែមថា វាមិនសំខាន់ថាតើប្រពន្ធឬប្តីដែលជាអ្នកសម្ភារនិយមនោះទេ ។ ទោះជាយ៉ាងណា តាមអ្នកស្រាវជ្រាវបានបញ្ជាក់ថា សម្ភារនិយមមិនមែនជារឿងងាយបែងចែកថាត្រូវឬខុសនោះទេ ។ ប្តីប្រពន្ធមួយចំនួនពួកគេចូលចិត្តអ្វីដែលទំនើបៗ អាចនិយាយបានថាជាអ្នកសម្ភារនិយម ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់គេនៅតែរឹងមាំដដែល។ ប៉ុន្តែបើពិនិត្យជារួមមក តាមលោកសាស្ត្រាចារ្យជេសុន ខារ៉ូល ការបំបាត់ចោលនូវគំនិតសម្ភារនិយមគឺជារឿងដ៏មានប្រយោជន៍បំផុតសម្រាប់គូស្វាមីភរិយា ៕

Leave a Reply

Your email address will not be published. Required fields are marked *