ពិតជាល្អមែនទែន អាហារបួសជួយដល់បេះដូងបានយ៉ាងល្អ

ពួកអ្នកស្រាវជ្រាវ បានឱ្យដឹងថា អ្នកហូបបួស អាចកាត់បន្ថយបាន ១ភាគ៣ នៃគ្រោះថ្នាក់ ដោយសារជំងឺបេះដូង ឬបាត់បង់ជីវិត ដោយសារជំងឺនេះ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការប៉ាន់ស្មានថា នៅប្រទេសអង់គ្លេស មានមនុស្សប្រមាណ ៣ លាននាក់ (ប្រហាក់ ប្រហែល ៥ភាគរយ) ហូបបួស និងមិនដែលទទួលទានសាច់ ឬត្រី។ បើតាមការស្រាវជ្រាវដ៏ធំបំផុតក្នុងវិស័យនេះ បានបង្ហាញថា អ្នកហូបបួស មានបេះដូងមាំមួនជាងអ្នកទទួលទានសាច់ ឬត្រី។ មនុស្សជាច្រើន បានចាត់ទុកថា របបទទួលទានពុំសូវមានខ្លាញ់ សម្បូរបន្លែផ្លែឈើ និងធញ្ញជាតិ វាជួយបញ្ចុះសម្ពាធឈាម និងកៃប្រែឱ្យប្រសើរកម្រិតកូឡេស្តេរ៉ូល។

ក្រោយពេលស្រាវជ្រាវលើមនុស្សជិត៤៥.០០០នាក់ ដែលហូបបួស សំខាន់គឺស្ត្រីនោះ ពួកអ្នកវិទ្យាសាស្ត្រ បានឈាន ដល់ការសន្និដ្ឋានច្បាស់លាស់មួយ។ លទ្ធផលបានបង្ហាញថា ការប្រឈមកើតជំងឺបេះដូងរបស់អ្នកហូបបួស គឺមានការថយចុះដល់ ១ភាគ៣ បើប្រៀបធៀបនឹងអ្នកមិនហូបបួស។ ឆ្លងកាត់ពេលវេលាតាមដាន ជាមធ្យម១១ឆ្នាំ ពួកអ្នក វិទ្យាសាស្ត្រ បានកត់សម្គាល់ថា មាន១.០៦៦ ករណីនៃអ្នកជំងឺ បានចូលមន្ទីរពេទ្យដោយសារជំងឺបេះដូងនិង ១៦៩ករណី បានបាត់បង់ជីវិត។

ការហូបបួស ធ្វើឱ្យថយចុះគ្រោះថ្នាក់បាត់បង់ជីវិត ឬចូលពេទ្យដោយសារជំងឺបេះដូង ដល់ ៣២ភាគរយ ក្រោយពេលពិនិត្យមើល ទាំងកត្តាផ្សេងៗ ដូចជាអាយុ ភេទ សកម្មភាពរាងកាយ ជក់បារី ទទួលទានស្រា ខឿនអប់រំបានទទួល និងស្ថានភាពសង្គម។ អ្នកហូបបួស មានកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាមទាបជាងមនុស្សធម្មតា។ បន្ថែមលើនោះ ពួកគេមានសរីរាង្គតុល្យភាពជាង គឺពីទាបជាងនឹងកម្រត្រូវរងឥទ្ធិពលដោយជំងឺទឹកនោមផ្អែម។

ទាក់ទងនឹង•តួនាទីរបស់របបទទួលទាន ក្នុងការបង្ការប្រឆាំងជំងឺបេះដូង បណ្ឌិត Francesca Crowe នៅសកលវិទ្យាល័យ Oxford បានឱ្យដឹងថា “ភាពខុសប្លែកសឹងតែទាំងអស់អំពីការប្រឈមកើតជំងឺ សុទ្ធតែដោយឥទ្ធិពលរបស់កូឡេស្តេរ៉ូល និងសម្ពាធឈាម។ រឿងនេះ សឱ្យឃើញនូវតួនាទីជំងឺដ៏សំខាន់របស់របបទទួលទាន ក្នុងការបង្ការ និងប្រឆាំងជំងឺបេះដូង”។

សាច់ក្រហម ជាពិសេសគឺសាច់បានកែច្នែផ្ទុកសមាសធាតុ ធ្វើឱ្យកើតគ្រោះថ្នាក់កើតជំងឺរ៉ាំរ៉ៃ ដូចជាជំងឺសរសៃឈាម បេះដូង និងមហារីក។ ហេតុនេះហើយ បណ្តាស្ថាប័នសុខាភិបាល សុទ្ធតែទូន្មានឲ្យកាត់បន្ថយសាច់ក្រហម ដើម្បីបន្ថយគ្រោះថ្នាក់មហារីកពោះវៀន។

ការស្រាវជ្រាវលើជនជាតិអាមេរិក ១២០.០០០នាក់ កាលពីឆ្នាំមុន ក៏បានផ្តល់លទ្ធផលដូចគ្នា។ ការស្រាវជ្រាវនេះ បានបង្ហាញថា គ្រោះថ្នាក់ឆាប់បាត់បង់ជីវិតរួមមាន ទាំងការប្រឈមកើតជំងឺបេះដូង កើនខ្ពស់ពេលមុខសញ្ញាស្រាវជ្រាវទទួលទានសាច់ក្រហមច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *