បទចម្រៀងFUllMV ព្រលឹងគុនខ្មែរ ធ្វើអោយមានការចាប់អារម្មណ៏ខ្លាំង ដាស់ការចងចាំនូវស្នាដៃរបស់លោក ម៉ាសេរី(មានវីដេអូ)


ភ្នំពេញ ៖ បទចម្រៀងមួយបទ ដែលមានចំណងជើងថា ព្រលឹង គុនខ្មែរ ដែលបានចេញជាFullMV ចេញលេញកាលពីម្សិលម៉ិញ នេះ មានកាគាំទ្រខ្លាំង និងមានរូបភាពមួយចំនួន អបដោយរូបភាពរបស់លោក ម៉ាសេរី និងមានសម្តីដ៏មានន័យរបស់លោក ក្នុងបទចម្រៀងនោះផង ដែរ ធ្វើអោយអ្នកទស្សនាកាន់តែនឹកអាល័យទៅដល់លោក ម៉ាសេរីកាន់តែ ខ្លាំង ។

ចម្រៀង ព្រលឹងគុនខ្មែរជា ចម្រៀងមួយបទ បកស្រាយដោយ ក្រុម រ៉េបមួយក្រុមគឺ MC Bull ពិតជាធ្វើអោយមហាជន មានការនឹកស្រណោះដល់ លោក ម៉ាសេរីខ្លាំងណាស់ ។

 

បទចម្រៀងនេះ ត្រូវបានតារា​ចម្រៀង រ៉េបវ័យ ក្មេងរូបនេះ យកទៅបង្ហាញលើ កញ្ចក់ទូរទស្សន៏ CTN ក្នុងកម្មវិធីប្រកូត ដណ្តើមយកពានរង្វាន់ផង នៅ កាលពី សប្តាហ៏កន្លងទៅ នូវ បទចម្រៀងនេះ អ្នកស្រលាញ់គុនខ្មែរទាំងអស់ ដែលនៅមានក្នុងកម្មវិធី ប្រដាល់ នោះស្ទើរ ស្រក់ទឹក ភ្នែកនិងខ្លឹម សារនៃ បចម្រៀង ដែលបានបង្ហាញ ។

បើតាមម្ជាស់បទចម្រៀងនេះ បានអោយដឹងផងដែរថា  ក្នុងនាមខ្ញុំបាទជាអ្នកស្រលាញ់ ក្បាច់គុន បុរាណខ្មែរ ម្នាក់ខ្ញុំហ្នឹង មានចម្រៀង មួយបទ រំព្ញកនឹកគុណ ទៅដល់លោកគ្រូ ម៉ា សេរី ដែលជាបុគ្គលម្នាក់ មានស្នាដៃ ជាច្រើន សំរាប់ គីឡាជាតិមួយនេះ និងស្នាដៃជាច្រើនផ្សេងទៀត សង្ឃឹមថា បងប្អូនទាំងអស់គ្នាចូលរួមគាំទ្រ ជាពិសេស កីឡាករ ប្រដាល់ខ្មែរយើង ។

 

Leave a Reply

Your email address will not be published. Required fields are marked *