ហ្សំប៊ី​បង្ក្រាប​ជំនួញ និង​ការប្រើ​តុក្កតា​សិច ព្រោះ​ខុស​ពី​ក្រឹត្យ​ក្រម​ធម្មជាតិ

ក្រុងលូសាកា: គ្មាននរណាហ៊ានលក់វត្ថុទាំងនេះដោយបើកចំហឡើយហើយគ្មាននរណាម្នាក់សារភាពជាម្ចាស់វត្ថុទាំងនេះទេ និងក៏គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួនដែរ។ តែប្រទេស ហ្សំប៊ី កំពុងបើកយុទ្ធនាការបង្ក្រាបលើតុក្កតាសិច ទាំងអ្នកលក់ និងអ្នកទិញ។

រដ្ឋាភិបាលបានបើកការបង្ក្រាបលើតុក្កតាសិចកាលពីខែមុន ដោយបានគំរាមកំហែងជនល្មើសនូវទោសទណ្ឌជាប់គុកដោយចាត់ទុកជាទង្វើផ្ទុយពីធម្មជាតិ។

រដ្ឋមន្ដ្រីក្រសួងគោលការណ៍ណែនាំជាតិ និងកិច្ចការសាសនា លោកស្រី ហ្គូដហ្រ្វីដា ស៊ូម៉ៃលី បានប្រាប់ AFP ថា៖ «ក្នុងនាមជាប្រទេសគ្រិស្ដសាសនាមួយ ច្បាស់ណាស់ យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះឲ្យបានតឹងរ៊ឹង ហើយនឹងតម្លៃមួយនេះដែលជាសីលធម៌ និងក្រមសីលធម៌»។

លោកស្រី បន្ដថា ការលក់ ឬប្រើឧបករណ៍សិចត្រូវតែប្រឆាំងនឹងច្បាប់ ហ្សំប៊ី ដោយបានប្ដេជ្ញាធានាថា ឧបករណ៍ទាំងនេះគ្មានលក់តាមអនឡាញ និងនាំចូលពីតំបន់អាស៊ី។

លោកស្រី ស៊ូម៉ៃលី បានបន្ថែមថា៖ «ការប្រើប្រាស់តុក្កតាសិចជាទង្វើផ្ទុយស្រឡះទៅនឹងបេតិកភណ្ឌធម្មជាតិ និងគោលការណ៍របស់យើង។ ព្រះជាម្ចាស់ បានបង្កើតមនុស្ស ប្រុស និងស្រី ឲ្យចេះប្រតិព័ទ្ធភេទសម្ព័ន្ធគ្នាហើយ តែសម្រាប់បុរស និងនារីដែលហ៊ានប្រើឧបករណ៍គ្មានជីវិតទាំងនេះ ពួកគេជាមនុស្សគ្មានសីលធម៌ឡើយ»។

លោកស្រី បានបញ្ជាក់ថា៖ «ចូរកុំនាំចូលជំនឿ និងបទពិសោធបរទេសឲ្យសោះ។ សុំឲ្យពួកយើងជឿលើអ្វីដែលយើងមាន»៕
ប្រភព៖ប៉ុស្ត៏ខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *