កញ្ញាឯក​វៀតណាម ង្វៀង ហ៊ួងហ្គៀង គ្រង​មកុដ​រាជិនី​ខ្ទើយ​ នៅ​ក្រុង​ប៉ាតាយ៉ា

ក្រុងប៉ាតាយ៉ា: កញ្ញាឯកវៀតណាម ង្វៀង ហ៊ួង ហ្គៀង បានគ្រងមកុដ «រាជិនីសម្រស់អន្ដរជាតិ» ឬ Miss International Queen នៅប្រទេសថៃ កាលពីថ្ងៃសុក្រ ក្នុងព្រឹត្ដិការណ៍ប្រកួតបវរកញ្ញាពិភពលោកមួយសម្រាប់នារីកែភេទ។

រាជិនីសម្រស់ខ្ទើយបានគ្រងឈុតក្រហម ដោយបានផ្ដួលគូប្រកួតមកពី ២៦ ប្រទេស រួមមាន ម៉ុងហ្គោលី ម៉ិកស៊ិក ដើម្បីគ្រងមកុដរាជិនីខ្ទើយនៅក្រុងក្រុងឆ្នេរសមុទ្រ ផាតាយ៉ា ដែលការប្រកួតដ៏ពេញនិយមនេះចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤។

ខណៈការប្រកួតកំពុងប្រព្រឹត្ដទៅយ៉ាងសកម្ម បវរកញ្ញាគ្រប់រូបនិយាយថា ការប្រកួតនេះ ក៏បានផ្ដល់ឱកាសនូវភាពស្និទ្ធស្នាលក្នុងចំណោមនារី កែភេទដែលមកពីប្រវត្ដិប្រទេសខុសៗគ្នា តែបានចែករំលែកនូវរឿងរ៉ាវនៃការរើសអើងស្រដៀងគ្នា។

វៀតណាម ដែលបានគ្រងមកុដរាជិនីខ្ទើយឆ្នាំនេះ ត្រូវបានមើលឃើញពីកំណើន LGBT ដ៏ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈរដ្ឋាភិបាលប្រទេសកុម្មុយនីស្ដមួយនេះកំពុងព្រាងច្បាប់ ដែលអាចអនុញ្ញាតឲ្យពលរដ្ឋកែភេទខ្លះអាចមានសិទ្ធិរៀបការនឹងគ្នាស្របច្បាប់។

លោក ចូ វង់ ដែលធ្វើការជាមួយបណ្ដាញអង្គការកែភេទអាស៊ីប៉ាស៊ីហ្វិក (APTN) បានសាទរចំពោះការប្រកួត ដូចជា ព្រឹត្ដិការណ៍ Miss International Queen នេះជាការផ្ដល់ក្ដីសង្ឃឹមរបស់អ្នកកែភេទ។

លោកបានប្រាប់ AFP ថា៖ «ខ្ញុំបានរៀនពីអ្នកដទៃដែលការប្រកួតបែបនេះបង្កើតទំនាក់ទំនងបងប្អូន និងមិត្ដភាព។ អ្នកចូលរួមប្រកួតនឹងទទួលបាននូវអត្តន័យនៃពាក្យសម្រស់កាន់តែច្បាស់»៕

Leave a Reply

Your email address will not be published. Required fields are marked *