ជារឿងមួយ ពិតជាគួរឲ្យស្ញប់ស្ញែង មិនសរសើរមិនបាន ចំពោះកូនស្រីតារាសម្ដែងដ៏ល្បីឈ្មោះ នៅក្នុងសង្គមសិល្បៈ គឺអ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹមសីហា ដែលមាន ឈ្មោះថា គីម សីហ៍មរកត ទោះបីទើបនឹងកើតបានមួយខែ ក៏ពិតមែន ប៉ុន្តែមិននឹកស្មានថា នាងតូចច្រម៉ក់នេះត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថតស្បតពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលកុមារ ហើយអាចរកចំណូលជូនម្ដាយ ពីការថតនេះ បានរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ។

ជាក់ស្ដែង បើតាមការឲ្យដឹង ពីតារាសម្តែងស្រីវ័យក្មេង និងមានជំនួញធំៗនៅក្នុងដៃ គង់ ច័ន្ទស្រីមុំ បានបង្ហើបថា កូនស្រីរបស់នាងដែលមានអាយុ ទើបតែមួយខែប៉ុណ្ណោះ ត្រូវបានក្រុមហ៊ុនផ្សេងៗ ដែលចង់ផ្សព្វផ្សាយពីផលិតផលទារក បានទាក់ទងមកជាហូរហែ។ ប៉ុន្តែជំហានដំបូងនេះ នាងបានសម្រេចចិត្តថា នឹងឲ្យកូនស្រីរបស់នាង ក្លាយជាអ្នកតំណាងផលិតផល ម្សៅទឹកដោះគោនូទ្រីលេត ដែលនាងជឿជាក់ថា ជាទឹកដោះគោមានគុណភាពល្អ។

ទន្ទឹមនឹងនេះ ដោយការជឿជាក់ថា ម្សៅទឹកដោះ គោនូទ្រីលេត ធ្វើឲ្យសុខភាពកូនស្រីរបស់នាងល្អ ទើប គង់ ច័ន្ទស្រីមុំ សម្រេចចិត្តថា នឹងឲ្យកូនស្រីរបស់នាង ឈ្មោះ គីម សីហ៍មរកត ធ្វើជាអ្នកតំណាង របស់ផលិតផលម្សៅទឹកដោះនេះ រយៈពេលមួយឆ្នាំ។

ដោយឡែក បើងាកមកចាប់អារម្មណ៍ ជាមួយនឹងតម្លៃខ្លួនរបស់ គីម សីហ៍មរកត ក្នុងពេលដែលក្លាយ ជាអ្នកតំណាងឲ្យម្សៅទឹកដោះគោនេះវិញ ប្រិយមិត្តទស្សនិកជន ប្រាកដជាមានការភ្ញាក់ផ្អើល ក៏ដូចជានឹកស្មានមិនដល់ថា តម្លៃខ្លួនរបស់ស្រីតូចរូបនេះ ទើបតែមានវ័យ១ខែ តែអាចរកប្រាក់ចំណូល ទាំងវ័យក្មេងខ្ចីឲ្យ គង់ ចន័្ទស្រីមុំ រហូតខ្ទង់ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ស្រីតូច សីហ៍មរកត អាចរកចំណូលបាន ពីសម្ភារៈប្រើប្រាស់របស់កុមារ ជាមួយនឹងក្រុមហ៊ុនផ្សេងទៀត។ តែ គង់ ច័ន្ទស្រីមុំ មិនទាន់បង្ហើប ដោយនាងសុំលាក់ទុកសិន ហើយអ្វីដែលនាង អាចប្រាប់បាន នាងគ្រាន់តែទម្លាយថា មិនក្រោមមួយម៉ឺនដុល្លារនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here