អេង ឆៃអ៊ាង៖ដំណោះស្រាយចំពោះអតីតមេឃុំ ចៅសង្កាត់ មិនប្រគល់ការិយាល័យធ្វើការឲ្យមេឃុំ ចៅសង្កាត់ថ្

លោកអេងឆៃអ៊ាងបានបញ្ហាពីដំណោះស្រាយ អំពីចៅសង្កាត់ណាដែលមិនប្រគល់ការិយាល័យធ្វើការអោយមេឃុំថ្មី ដូចច្នេះថា៖

ដំណោះស្រាយចំពោះអតីតមេឃុំ ចៅសង្កាត់ មិនប្រគល់ការិយាល័យធ្វើការឲ្យមេឃុំ ចៅសង្កាត់ថ្មី :
»»»»»»»»»»»»»»»»»»»»»»»
@ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី ត្រូវយកករណីនេះ (ការរៀបចំកន្លែងធ្វើការងារសំរាប់ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ) ដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញឬវិសាមញ្ញនៃក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ អនុម័ត ។
@ បន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់អនុម័តហើយៗ ប្រសិនបើអតីតមេឃុំ ចៅសង្កាត់ រូបណាមិនគោរពសេចក្តីសំរេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ (នៅតែមិនប្រគល់ការិយាល័យធ្វើការឲ្យមេឃុំ ចៅសង្កាត់ថ្មី) មេឃុំ ចៅសង្កាត់ ត្រូវធ្វើលិខិតស្នើសុំឲ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ដោយយោងសេចក្តីសំរេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានវិធានការដោះស្រាយ ។

Leave a Reply

Your email address will not be published. Required fields are marked *