កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការចែករំលែកយ៉ាងច្រើន ពីកុមារីកម្សត់ម្នាក់ឈ្មោះ ម៉ីម៉ី ដែលកើតជំងឺខ្ទុះក្នុងភ្នែកម្ខាង លំបាកវេទនាជាទីបំផុត និងជួបប្រទះភាពខ្វះខាតខ្លាំង។ យ៉ាងណាមិញ ដោយបានឃើញនូវទុក្ខលំបាក និងការឈឺចាប់បែបនេះ ពិធីករ និងជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព លោក ប៉ែន ចំរ៉ុង បង្ហាញនូវក្ដីអាណិតអាសូរ ព្រមទាំងបានយកថវិកាមួយចំនួន ដើម្បីជួយកុមារីម៉ីម៉ី ដែលកំពុងតែត្រូវការជំនួយចាំបាច់នេះ សម្រួលដល់ការព្យាបាលភ្នែក ឲ្យបានជាសះស្បើយ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ លោក ប៉ែន ចំរ៉ុង បានបង្ហាញក្ដីអាណិតអាសូរ តាមរយៈសារលើហ្វេសប៊ុក ដោយបានរៀបរាប់ថា «៨/៨/២០១៨ ជាថ្ងៃដែលខ្ញុំបានជួបក្មួយម៉ីម៉ីដំបូង ហើយក៏ភាពរំភើបសប្បាយរបស់ក្មួយ ធ្វើឲ្យខ្ញុំរឹតតែ អាណិតក្មួយកាន់តែខ្លាំង សូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងមួយម៉ឺនលោកធាតុ ជួយបណ្តាលឲ្យ មានអភិនិហាកើតឡើងឲ្យក្មួយឆាប់បានជា សុខភាពប្រសើរឡើងឆាប់ៗនេះ សូមមេត្តាជួយ Share ដើម្បីឲ្យកំលាំងដល់ក្មួយស្រីម៉ីម៉ី (យើងជាឝ្រូពេទ្យជួយព្យាបាលផ្នែកផ្លូវចិត្ត ដល់ក្មួយម៉ីម៉ី)»។

គួរបញ្ជាក់ថា លោក ប៉ែន ចំរ៉ុង ជាតារាមួយដួងដែលមានភាពលេចធ្លោ និងទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់មហាជន និងមិត្តៗយុវវ័យ នៅក្នុងវិស័យសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here