នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ីវ ថាវរ: ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធករណី រំលោភបូក ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ទូច ឡុងឃុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស និងទី២ឈ្មោះ ប៊ូ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានលំនៅដូចគ្នា ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានវ័យ១៥ឆ្នាំ (សុំមិនបញ្ចេញឈ្មោះ)

ជនសង្ស័យទាំង ២នាក់នេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួររំលឹកដែតថា ករណី រំលោភបូកនេះបានបែកការ នៅពេលនារីរងគ្រោះ (សុំមិនបញ្ចេញអត្តសញ្ញាណ) បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវគ្រួសារជួយទាន់ពេល និងសាកសួរទើបដឹងរឿង។

នារីរងគ្រោះ វ័យ ១៥ឆ្នាំ បានអះអាងប្រាប់សមត្ថកិច្ច និងគ្រួសារនាងថា នៅយប់កើតហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ រូបនាង និងក្រុមជនសង្ស័យទាំង ២នាក់ខាងលើ បាននាំគ្នាផឹកស្រានៅផ្ទះមិត្តភក្តិនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លុះក្រោយមក ដោយសារនាងស្រវឹងខ្លាំង ក្រុមជនសង្ស័យបានដឹកនាង ទៅផ្ទះសំណាក់យីហោ “ដាលីន” បន្ទប់លេខ៦ បានសម្រេចជាច្រើនលើក ទើបនាងខ្មាសគេចង់សម្លាប់ខ្លួន តែត្រូវសាច់ញាតិជួយទាន់ និងដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here