មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ គ្រឿងញៀនដោយបានឃាត់ខ្លួនស្រ្តីជនជាតិខ្មែរឥស្លាមម្នាក់ ដកហូតបានគ្រឿងញៀនជាងកន្លះគីឡូក្រាម ស្ថិតនៅចំណុចផ្ទះជួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍របស់ការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបនេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្ត្រីជនសង្ស័យមានឈ្មោះ ឡេន ប៉ាឡី។

វត្ថុតាងចាប់បានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់៦០០.០១ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿង, ជញ្ជីញសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here