សមត្ថកិច្ចអាវុធហត្ថក្រុងបាត់ដំបង ចាប់បញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួនទៅតុលាការខេត្ត បន្ទាប់ពីបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង ១៤៖០០រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី៣២ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

របាយការណ៍របស់មន្រ្តីអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ១៤៖០០នាទី រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី៣២ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ១កន្លែង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់។

តាមរបាយការណ៍ដដែល បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់រួមមាន៖

១.ឈ្មោះ ឃឿន សុខទិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

២.ឈ្មោះ ឌឿន សុផល ហៅចិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក។

៣.ឈ្មោះ ឈឿន វ៉ាន់ដា ហៅស្វិត ភេទប្រុស អាយុ២ឆ្នាំ មុខរបរចិញ្ចឹមជ្រូក។

៤.ឈ្មោះ ឃឹម ចាន់រ៉ា ហៅម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដាំបន្លែ។ អ្នកទាំង៣នេះ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

កម្លាំងសមត្ថកិច្ច បានរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនទឹកកកចំនួន ២កញ្ចប់ ទម្ងន់០,៤៣ក្រាម, ម៉ូតូ៣គ្រឿង, ទូរស័ព្ទដៃ ៥គ្រឿង, និងកាំភ្លើងច្នៃ ២ដើម។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here