១- កុំប្រើប្រាស់ផលិតផលថែទាំស្បែកច្រើនពេក៖

ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អ ដល់ស្បែកនោះទេ ព្រោះថា ក្នុងការថែទាំប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វី ដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផលថែទាំស្បែក ក្នុងបរិមាណមួយសមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង។ ម្យ៉ាងទៀតអ្នកអាចប្រើផលិតផលច្រើន ប្រភេទលាបលើស្បែក ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តដែរថា អ្នកធ្វើការដុសខាត់ ស្បែកដោយប្រើច្រាស់ទន់ ដើម្បីកុំឲ្យកោសិកាចាស់ៗប្រមូលផ្តុំគ្នា អាចធ្វើឲ្យស្ទះរន្ធរោមហើយ អ្នកគួរតែប្រើក្រែមសំណើមដល់ស្បែក ដែលមានលក្ខណៈទន់ភ្លន់។

២- យល់ដឹងពីការថែទាំស្បែក ដោយប្រើផលិតផលពីធម្មជាតិ៖

អ្នកជំនាញបានឲ្យដឹងថា ការជ្រើសរើសផលិតផលពីធម្មជាតិ ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាស្បែក ពិតជាមានសារសំខាន់ណាស់ ប៉ុន្តែមិនមែនគ្រប់ផលិតផល សុទ្ធតែល្អទាំងអស់នោះទេ ព្រោះវាអាស្រ័យលើប្រភេទស្បែក។ ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរជ្រើសរើសផលិតផល ដែលសមស្របនិងស្បែក។

៣- ធ្វើអារម្មណ៍ឲ្យធូរស្រាល៖

ភាពតានតានតឹងជះឥទ្ធិពលខ្លាំង ដល់អ្នកជាពិសេស ដែលធ្វើឲ្យសុខភាពស្បែកមានបញ្ហា។ ដោយហេតុថា ភាពតានតឹងជាប្រចាំ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ត្រូវធ្វើការធ្ងន់ធ្ងរជាងមុន ធ្វើឲ្យមានលេចចេញនូវស្នាមក្រហម និងមុន។ ដូច្នេះគួរជៀសវានូវបញ្ហាផ្សេងៗ ដែលធ្វើឲ្យមានអារម្មណ៍តានតឹង ដែលប៉ះពាល់ដល់ស្បែក ហើយគួរតែសាកល្បងប្រើផលិតផល ដែលជួយឲ្យស្បែក មានភាពទន់ភ្លន់ល្អ។

៤- ផ្លាស់ប្តូរវវិធី ថែទាំស្បែក ទៅតាមអាកាសធាតុ៖

អ្នកមិនត្រូវគិតថា ការប្រើប្រាស់ផលិតផលថែរក្សាស្បែក តែមួយប្រភេទពេញ មួយឆ្នាំជាការល្អ ចំពោះសុខភាពស្បែករបស់អ្នកនោះទេ។ ប៉ុន្តែអ្នកត្រូវយល់ពីសភាពស្បែក របស់អ្នកឲ្យបានច្បាស់ និងសង្កេតពីភាពប្រែប្រួលរបស់ស្បែក ហើយផ្លាស់ប្តូរទម្លាប់ ប្រចាំថ្ងៃ ដែលចាំបាច់ដូចជា នៅរដូវរងារ ដែលធ្វើឲ្យស្បែកស្ងួតខុសពីធម្មតានោះ គួរបន្ថែមសំណើមដល់ស្បែកឲ្យបានច្រើន ជាងធម្មតា ហើយនៅរដូវក្តៅ គួរប្រើផលិតផលដែលមានលក្ខណៈ ស្រាលជាងធម្មតា។

៥- អត់ធ្មត់ ក្នុងការថែទាំស្បែក៖

ផលិតផលថែរក្សាស្បែកគ្រប់ប្រភេទ ពុំអាចផ្តល់ផលឲ្យឃើញភ្លាមៗទេ យ៉ាងតិច១-២ សប្តាហ៍ទើបអាចឃើញផលជាក់ស្តែង ហើយដើម្បីទទួលបានផល កាន់តែប្រសើរនោះ គួរថែទាំស្បែកដោយយកចិត្តទុកដាក់ ជាប្រចាំ។ វាដូចជាការហាត់ប្រាណដូច្នេះដែរ ពេលដែលអ្នកហាត់ប្រាណ ១ ឬ ២សប្តាហ៍ដំបូងនោះ សុខភាពរបស់អ្នកពុំអាចរឹងមាំទេ។ រីឯការថែទាំស្បែកក៏ដូចជានេះដែរ វាត្រូវការប្រើរយៈពេលយូរ និងភាពអត់ធ្មត់។

៦- ការពារស្បែកពីកំដៅថ្ងៃ៖

អ្នកជំនាញមួយចំនួនបានណែនាំថា គួរលាបក្រែមការពារកម្តៅថ្ងៃជារៀងរាល់

ថ្ងៃប៉ុន្តែអ្នកជំនាញមួយចំនួនទៀត បានផ្តល់យោបល់ថា គួរលាបក្រែមការពារកំដៅថ្ងៃ ប៉ុន្តែពេលណាដែលមានថ្ងៃក្តៅបានហើយ ព្រោះស្បែកមានប្រព័ន្ធការពារ ពីធម្មជាតិរួចមកហើយ ការលាបក្រែមការពារ កម្តៅថ្ងៃច្រើនពេក ធ្វើឲ្យប្រព័ន្ធការពារពីធម្មជាតិ ចុះអន់ខ្សោយ និងដំណើរការមិនបានល្អ។ ដូច្នេះនៅពេលដែលមានថ្ងៃក្តៅខ្លាំង គួរលាបក្រែមការពារកម្តៅថ្ងៃ ប៉ុន្តែនៅថ្ងៃណាដែលមេឃស្រទំ ពុំមានពន្លឺថ្ងៃក្តៅខ្លាំងនោះ អ្នកគួរប្តូរលាបក្រែមដែលផ្សំពីសារធាតុ ប្រឆាំងអុកស៊ីតកម្មវិញទើបជាការប្រសើរ ព្រោះការស្រាវជ្រាវបានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្ម ក៏អាចកាត់បន្ថយភាពខូចខាត នៃស្បែកដែលបណ្តាលមកពីកម្តៅ ព្រះអាទិត្យបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here