តារាចម្រៀង Ailee បានស្រក់ទឹកភ្នែក ខណៈដែលរំលឹក​ពីបទពិសោធន៍នៃការតមអាហារ ក្នុងអំឡុងពេលចូលកម្មវិធី “Hidden Singer” ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ អំឡុងពេលចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីនេះ Ailee បាននិយាយថា នាងស្រកអស់១៥គីឡូក្រាម ដើម្បីក្លាយជាតារាចម្រៀងដែលមានរូបរាង ដ៏សមសួន។

Ailee ចង់ចែករំលែក ពីបទពិសោធន៍ផ្ទាល់ខ្លួនដោយបង្ហាញអារម្មណ៍ថា នាងមិនសប្បាយចិត្តទេ បន្ទាប់ពីសម្រកទម្ងន់ព្រោះពេលនោះនាង មានទម្ងន់ពី៤៩ទៅ៥០គីឡូ ហើយនាងឃ្លានពេញមួយថ្ងៃ តែមិនអាចបរិភោគអ្វីបានទេ។ Ailee រៀបរាប់ទាំងទឹកភ្នែក ថា “ខ្ញុំពិតជាសោកស្តាយដោយសារតែខ្ញុំត្រូវតមអាហារ ដើម្បីច្រៀងនិងសម្តែងនៅលើឆាក” ។

ជាមួយនឹងការចែក រំលែកបទពិសោធន៍នៃការតមអាហារនេះ Ailee បញ្ជាក់ថា នាងមិនអាចបញ្ចេញសមត្ថភាពច្រៀងបានល្អនោះទេ ក្រោយពីនាងបាត់បង់ទម្ងន់ច្រើន ហើយវាជាពេលដែលធ្វើឲ្យនាងបាក់ទឹកចិត្ដបំផុត ក្នុងអាជីពចម្រៀង។ បច្ចុប្បន្ន Ailee មិនខ្វល់ពីរឿងនេះទៀតឡើយ ហើយនាងក៏មិនចាំបាច់តមអាហារពេកដែរ ធ្វើឲ្យអ្នកគាំទ្រសម្តែងក្តីរីករាយ និងបានលើកទឹកចិត្តនាងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here