ការប្រកួតបាល់ទាត់ក្របខណ្ឌនៃលីគកំពូលកម្ពុជា Metfone Cambodian League នឹងត្រូវឈានចូលសប្តាហ៍ទី១៧ ខណៈក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ត្រូវប៉ះភ្នំពេញក្រោន សម្រាប់ជើងទី២នាថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ក្នុងកីឡដ្ឋានអគ្គិសនីកម្ពុជា វេលាម៉ោង ១៥៖០០នាទីរសៀល។

អគ្គិសនីកម្ពុជា កាលពីសប្តាហ៍ទី១៦ កន្លងទៅបានចាញ់ ក្រុមអង្គរថាយហ្គឺរ យ៉ាងចាស់ដៃ ៥-០ ក្នុងទឹកដីរបស់ខ្លួន ជាមួយនឹងការឆ្លងកាត់ ១៦ប្រកួត ទើបឈ្នះ១ដង ស្មើ២ដង និងចាញ់១៣ដង ស្របពេលក្រោន កាលពីសប្តាហ៍ទី១៦ កន្លងទៅ បានយកឈ្នះ ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន អ.អេស.អិន ដែលជាជ័យជម្នះទី៧ ក្រៅពីស្មើ៣ដង និងចាញ់៦ដង។

គ្រូបង្គោលអគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បាននិយាយថា «សម្រាប់កីឡាករបរទេស យើងមិនប្រើជារៀងរហូតតែម្ដង ទោះបីក្លឹបធ្លាក់ទៅលីគទី២ វិញក៏គោលការណ៍របស់ថ្នាក់ដឹកនាំមិនប្រែប្រួលដែរ។ យើងធ្វើយ៉ាងណារក្សាធនធានកីឡាករដែលមានស្រាប់ ឬអភិវឌ្ឍយុវជនបន្ថែម សម្រាប់កីឡាករបរទេសគឺយើងមិនប្រើទេ»។

LEAVE A REPLY

Please enter your comment!
Please enter your name here