បន្ទាប់ពីផ្ទុះរឿងចម្រូងចម្រាសដ៏កក្រើកជាមួយក្រុមក្រសួងការពារជាតិ នៃលីគកំពូលកម្ពុជា កីឡាករ ច្រឹង ពលរដ្ឋ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាស្ទើរស្រឡាំងគាំង បន្ទាប់ពីត្រូវបានក្លឹបលីគកំពូលថៃ Buriram United បានប្រកាសរូបគេ គឺជាសមាជិកថ្មី សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ។

ការប្រកាសព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើង នាប៉ុន្មានមុន លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប Buriram United ហើយបានអ្នកគាំទ្រជាច្រើន Share ចែកចាយបន្ដ ពិសេសអ្នកគាំទ្រកម្ពុជា ដែលពួកគេស្ទើរមិនគួរឲ្យជឿ ព្រោះគ្រូបង្វឹកក្រុមក្រសួងការពារជាតិ លោក ភា សុភ័ក្ដ្រា ទើបតែអះអាងថា អាការៈរបស់កីឡាកររូបនេះ (របួសជង្គង់ ទើបវះកាត់) ទំនងមិនអាចលេងបាល់បានរយៈពេលយូ តែបែរជាត្រូវក្លឹបលំដាប់កំពូលថៃ ប្រកាសនាំយករូបគេជាផ្លូវការទៅវិញ។

យ៉ាងណាមិណក្លឹប Buriram United មិនបានប្រកាសពីសុពលភាពនៃកិច្ចសន្យាជាមួយកីឡាករ ច្រឹង ពលរដ្ឋ នោះទេ ដោយគ្រាន់តែបញ្ជាក់ថា ពលរដ្ឋ នឹងរួមរស់ជាមួយពួកគេ ចាប់ពីឥលូវទៅ ដើម្បីហ្វឹកហាត់ត្រៀមរដូវកាលក្រោយ នៃលីគកំពូលថៃ។ ទន្ទឹមជាមួយគ្នា កីឡាករជម្រើសជាតិកម្ពុជារូបនេះ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលបានចូលរួមជាមួយក្លឹបលីគកំពូលថៃ ហើយក៏ជាការសម្រេចក្ដីស្រម៉ៃខ្លួន សម្រាប់ការឈានជើងចេញទៅប្រកបអាជីពក្រៅស្រុកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here