ការអានសៀវភៅឲ្យចងចាំបានល្អ គឺអ្នកត្រូវមានទំលាប់អានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យ ឬសាច់រឿងសំខាន់ឲ្យបាន។ នៅពេលដែលយើងអានសៀវភៅ អ្នកត្រូវព្យាយាមរំឭក រឿងដែលយើងកំពុងអាននេះថា គេនិយាយអំពីអ្វី ហើយព្យាយាមនឹងរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅម្តងទៀត។

ប្រសិនបើមានភ្លេច ឬមានការស្រពិចស្រពិលនៅត្រង់ណា អ្នកគួរតែបើកសៀវភៅអានផ្ទៀងផ្ទាត់ ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅ ឬមើលមេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលថ្ងៃប្រឡងមកដល់ ហើយយកមករំឭកម្តងទៀតនៅថ្ងៃប្រឡង ប្រសើរជាងការអានយ៉ាងប្រញាប់ នៅក្នុងរយៈពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំឭកម្តងទៀត វាតែងតែស្តិតនៅបានយូរជាងការចងចាំ ដែលទើបតែកត់ត្រាទុកថ្មីៗ។

ម្យ៉ាងវិញទៀត អ្នកត្រូវយកការចងចាំរបស់យើង ទៅលាតត្រដាងឲ្យក្លាយជាសាច់ផ្សេងៗ ឬឲ្យក្លាយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចងចាំ។ ក្រៅពីនេះអ្នកត្រូវត្រៀមរាងកាយយើង ឲ្យមានសុខភាពល្អ ដូចជាការសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យបានទៀងទាត់ ចៀសវាងការទទួលទានតែចាស់ កាហ្វេ ស្រា និងសារធាតុ ដែលអាចនាំឲ្យមានផលប៉ះពាល់ ដល់សរសៃប្រសាទផ្សេងៗ ព្រមទាំងត្រូវទទួលទានអាហារពេលព្រឹក ឲ្យបានជាប្រចាំពីព្រោះថា បើកាលណាសុខភាពល្អហើយ ខួរក្បាលរបស់អ្នកក៏មានលក្ខណៈ ល្អប្រសើរទៅតាមនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here