គេមិនអាចបរិភោគអំបិលតែមួយមុខ បាននោះទេ ប៉ុន្តែវាជាសារធាតុផ្សំម្យ៉ាងដ៏សំខាន់ នៅក្នុងគ្រឿងផ្សំរបស់មុខម្ហូប នីមួយៗ។ ជាក់ស្តែងអំបិល គឺជាគ្រឿងសម្រាប់ជួយបង្កើនរសជាតិអាហារ ដែលវាអាចជួយឲ្យកណ្តាស់កន្តួលតូចៗ នៅលើអណ្តាត ចាប់យករសជាតិទាំងឡាយ របស់អាហារ។

ម្យ៉ាងវិញទៀត កន្តួលតូចៗទាំងនោះ មានអានុភាពអាចទទួលដឹង ឬអាចចាប់យករសជាតិច្រើនមុខ ដែលក្នុងនោះរួមមាន រសជាតិ ប្រៃ និងផ្អែម ល្វីង ជួរ ប្រៃ ជាដើម។

ក៏ប៉ុន្តែប្រសិនរសជាតិអាហារទាំងនោះ មិនមានបរិមាណគ្រប់គ្រាន់ កន្តួលតូចៗលើអណ្តាតទាំងនោះ មិនអាចឲ្យយើងដឹងអំពីរសជាតិបានឡើយ។ ហេតុនេះហើយ ទើបមានអាហាខ្លះ ត្រូវយើងមានអារម្មណ៍ថា មានរសជាតិសាប។

ទោះបីជាយ៉ាងណាក្តី កន្តួលតូចៗនោះ អាចទទួលដឹងបានគ្រប់រសជាតិ សូម្បីតែរសជាតិខ្លះមានបរិមាណតិចតួចក៏ដោយ។ ប្រសិនបើរសជាតិមួយក្នុងចំណោមរសជាតិទាំងអស់ ដូចជាស្ករ ត្រូវបានប្រមូលផ្តុំគ្រប់គ្រាប់ សម្រាប់ដាស់តឿនកន្តួលតូចៗលើអណ្តាត ចំណែកឯរសជាតិឯទៀត ដូចជា រសជាតិជួរ និងល្វីង ត្រូវបានទទួលដឹងរសជាតិ ដោយការធុំក្លិន។ នៅពលនោះ ហើយដែលអំបិលចាប់ផ្តើមមាន បញ្ចេញតួនាទីរបស់វា។

ជាធម្មតា អ្នកទទួលទានស៊ុតស្ងោរឆ្អិន មានរសជាតិសាប ដោយសារតែ ការប្រមូលផ្តុំនៃរសជាតិរបស់ស៊ុត មានបរិមាណ តិចពេកមិនអាចឲ្យអណ្តាតរកឃើញ។

ដោយឡែកប្រសិនបើអ្នក ដាក់អំបិលនៅលើស៊ុត ការទទួលដឹងរបស់កន្ទួលតូចៗ លើអណ្តាតនឹងមានការកើនឡើង។ ម្យ៉ាងវិញទៀត ៩០ភាគរយនៃកន្ទួលតូចៗ ឆាប់ទទួលអារម្មណ៍ជាមួយនឹងអំពិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here